CR7 ៖ គ្រាប់បាល់ទាត់ពីលើអាកាសយកឈ្នះ Juventus វាមិនដូចការរួមរ័កជាមួយដៃគូខ្ញុំនោះទេ​

0

Cristiano Ronaldo បានអង្គុយផ្តល់បទសម្ភាសន៍យ៉ាងវែង​មួយ ដោយពិភាក្សារឿងរ៉ាវជីវិត របស់គាត់ជាមួយមួយគ្រាប់បាល់ដ៏ល្បីល្បាញ ដែលយកឈ្នះទៅលើ Juventus កាលពីរដូវកាល 2017/18 អំឡុងពេលគាត់លេង​ឲ្យអធិរាជស Real Madrid ។ នេះបើយោងតាម គេហទំព័រ Marca ។​

ខ្សែប្រយុទ្ធឆ្នើមរបស់សេះបង្កង់ Juventus បានពន្យល់ថា វាជាពេលវេលាដ៏ពិសេសមួយ ព្រោះថាគាត់បានព្យាយាមយ៉ាងយូរដើម្បីស្វែងរកគ្រាប់ បាល់​ដែលទាត់ពីលើអាកាសកាស (ស៊ីហ្សូ) ។ លោកថា ខ្ញុំបានព្យាយាមរកគ្រាប់បាល់បែបនេះជាច្រើនដង និងច្រើនឆ្នាំហើយ ក្នុងចំណោម ៧០០គ្រាប់ ដែលខ្ញុំរកបាន ប៉ុន្តែខ្ញុំមិនអាចធ្វើវាបាន ។ តែវិធីដែលខ្ញុំបានលោតស៊ុតបាល់ យកឈ្នះទៅលើ Juventus ដែលមានអ្នកចាំទី Buffon នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យូហ្វាឆេមពានលីក វាជាគ្រាប់បាល់ដ៏ល្អបំផុត​ក្នុងអាជីព ។​

ក្នុងនោះអ្នកសារព័ត៌មាន ITV ក៏បានសួរថា តើវាជាគ្រាប់បាល់ដែលធ្វើឲ្យលោកមានអារម្មណ៍ប្រសើរជាងការរួមភេទ​? CR7 បានឆ្លើយថា «ទេ! ជាមួយដៃគូខ្ញុំ Georgina Rodriguez , វាមិនដូចគ្នាទេ» ៕​