Ansu Fati អាចនឹងលេងជូនក្រុមជម្រើសជាតិអេស្ប៉ាញ​ ក្រោយចូលសញ្ជាតិ

0

រដូវកាល 2019/20 វាបានក្លាយជាបទពិសោធន៍ ដ៏មានតម្លៃមួយខ្យល់ធំរបស់ Ansu Fati អាយុ ១៦ឆ្នាំ ក្រោយពីបានបង្ហាញខ្លួនលេង យ៉ាងអស្ចារ្យជូនក្លិប Barcelona នារដូវកាលនេះ ដោយថែមទាំងរកគ្រាប់បាល់ និង បញ្ចូនបាល់សម្រេចទីផងដែរ ។
ការបង្ហាញខ្លួនលេងយ៉ាងល្អ របស់កីឡាករវ័យជំទង់នេះ អាចត្រូវកំណត់លេងជូនក្រុមជម្រើសជាតិអេស្ប៉ាញ ។
កីឡាករវ័យក្មេងខាងលើ បានកើតនៅ សាធារណៈរដ្ឋ Guinea-Bissau ដែលជាប្រទេសមួយតូចស្ថិតនៅភាគខាងលិចអាហ្រ្វិក ហើយគាត់ ក៏កំពុង រងចាំ​រាជរដ្ឋាភិបាលអេស្ប៉ាញ ផ្តល់សញ្ជាតិឲ្យខ្លួនជ្រកកោនផងដែរ​​។

នារសៀលថ្ងៃសុក្រម្សិលមិញ ឯកសារបោះត្រាចេញ ជាផ្លូវការដោយគាត់អាចនឹងក្លាយជាកីឡាករ​តំណាងឲ្យ La Roja ក្នុងព្រឹត្តិការណ៍ពិភពលោក អាយុក្រោម ១៧ឆ្នាំ ដោយត្រូវទៅលេងនៅប្រទេសប្រេស៊ីល ក្នុងខែតុលា ។
ទីស្តីការគណៈរដ្ឋមន្ត្រី អេស្ប៉ាញបានត្រួតពិនិត្យដំណើរការនេះ និងបានបញ្ជាក់លិខិតឆ្លងដែនថ្មី ជូន Fati ក្រោយពីប្តេជ្ញាចិត្តលេងជូនអេស្ប៉ាញ មុន Guinea-Bissau និង Portugal ។​

ដំណើរការដែលធ្វើឲ្យគាត់មានសញ្ជាតិអេស្ប៉ាញ ត្រូវបានចាយពេលរយៈពេល ៣ខែ ហើយគាត់បានក្លាយជាកីឡាករជួរមុខ ក្នុងចំណោមកីឡាករ អាយុស្របាល របស់លោក ។

Ansu Fati ត្រូវបានគេមើលឃើញថា កំពុងបន្តដំណើរលេង ប្រហាក់ប្រហែល Messi ប៉ុន្តែនឹងត្រូវអវត្តមានលេងរយៈពេល ១ខែ បើសិនកីឡាករ អាយុ ១៦ឆ្នាំនេះ ទៅលេង​ជូនក្រុម U17 របស់អេស្ប៉ាញ នៅប្រេស៊ីលនោះ ៕