Javier Hernandez ៖ បើខ្ញុំបំបែកពងមាន់ Real Madrid ខ្ញុំនៅតែអបអរធម្មតា

0

Javier Hernandez នឹងត្រូវប្រឈមមុខ​ជាមួយអតីតក្លិបរបស់ខ្លួនធ្លាប់លេង នាថ្ងៃអាទិត្យនេះ ខណៈដែលក្លិប Sevilla ត្រូវស្វាគមន៍ អធិរាជស Real Madrid ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Estadio Ramon Sanchez-Pizjuan ។​

ខ្សែប្រយុទ្ធសញ្ជាតិម៉ិចស៊ិកូ បានចំណាយពេលលេងក្នុងលក្ខណៈខ្ចីជើងនៅ អធិរាជស កាលពីរដូវកាល 2014/15 ។​
Chicharito បានថ្លែងប្រាប់ COPE និង Radio MARCA ថាបើប្រសិនបើខ្ញុំបានលេង និងស្វែងរកគ្រាប់បាល់ ខ្ញុំនិងអបអរ​ដូច​អ្វីដែលខ្ញុំធ្លាប់បាន ធ្វើកន្លងទៅ ក្រោយយកឈ្នះអតីតក្លិប ។ លោកថា ការធ្វើបែបនេះ មិនមែនវាមិនមែនខ្វះការគោរពនោះទេ ហើយការអបអរនោះវាក៏មិនបានន័យ ថា​ក្លិបអធិរាជស មិនមែនជាក្លិបពិសេសនោះទេ។

Chicharito បានស្វែងរកគ្រាប់បាល់ដំបូង ជូន Sevilla កាលពីថ្ងៃព្រហស្បត្តិ៍ ដោយយកឈ្នះទៅលើ Qarabag ក្នុងលទ្ធផល 3-0 ក្នុងក្របខណ្ឌ Europa League ។​
លោកថា គ្រាប់បាល់នោះជាគ្រាប់បាល់ ហ្វ្រីហ្គិតក្នុងអាជីពរបស់លោក ដោយខ្ញុំបានចំណាយពេលជាច្រើនខែ ក្នុងការអនុវត្តន៍ ហើយខ្ញុំបាន ដាស់តឿនថា ហេតុអ្វីខ្ញុំមិនអាច ?