ប្រើប្រាស់ទូរស័ព្ទក្នុងបង្គន់ ធ្វើឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ

0

វាជាទម្លាប់របស់មនុសស្ទើរតែគ្រប់គ្នាទៅហើយ ដែលចូលបង្គន់ហើយចុចទូរស័ព្ទ វាមិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែទម្លាប់បែបនេះ វាអាចបណ្តាលឲ្យអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
វេជ្ជបណ្ឌិត Sarah Jarvis បានលើកឡើងថា ការអង្គុយលើចានបង្គន់បណ្តើរ ចុចទូរស័ព្ទបណ្តើរ ដោយប្រើរយៈពេលយូរពេក អាចធ្វើឲ្យអ្នកកើតជំងឺឬសដូងបាត។ វេជ្ជបណ្ឌិតរូបនេះ បានណែនាំថា ដើម្បីជៀសវាងជំងឺឬសដូងបាតនេះ អ្នកគួរតែបរិភោគអាហារដែលមានជាតិសរសៃ ផឹកទឹកឲ្យបានគ្រប់គ្រាន់ និងហាត់ប្រាណឲ្យបានទៀងទាត់ ហើយលោកបានបន្តទៀតថា អ្នកមិនគួរយកទូរស័ព្ទដៃចូលបង្គន់ឡើយ៕