១៤ឆ្នាំមកនេះ Real ទើបស្គាល់ពាក្យថាចាញ់ក្នុងព្រឹត្តិការណ៍យូហ្វាឆេមពានលីកក្នុងថ្ងៃបើកឆាក

0

Real Madrid បានចាញ់ការប្រកួត Champions League លើកដំបូង​ ក្នុងការបើកឆាក ដែលមិនធ្លាប់ស្គាល់តាំងពីឆ្នាំ ២០០៥ ។ នេះជាការចាញ់ លើកដំបូង ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ។

យោងតាមគេហទំព័រ Marca បានចុះផ្សាយថា Los Blancos បានចាញ់ការប្រកួត 3-0 ក្រោមថ្វីជើង PSG ដោយទាំងនេះ អរគុណដល់ Angel Di Maria និង Thomas Meunier ។​

នេះជាការលើកចុងក្រោយហើយដែល Real Madrid បានចាញ់ការប្រកួត ដំបូងក្នុងយុទ្ធនាការដណ្តើមពាន Champions League ។ ចាញ់លើក ដំបូង​របស់ Real នៅឆ្នាំ ២០០៥ ក៏លទ្ធផលដូចគ្នាផងដែរ និងស្ថិតក្នុងទឹកដីតែមួយ ដោយអំឡុងពេលនោះ Real បានប្រកួតជាមួយ Lyon ដោយលទ្ធផល 3-0 ដូចគ្នាតាមរយៈគ្រាប់បាល់ John Carew, Juninho និង Sylvain Wiltord ៕