អតីតខ្សែប្រយុទ្ធ Real ថា ហ្ស៊ីដាន់គ្មានសមត្ថភាពដោះស្រាយឲ្យក្លិបឡើងទៅកាន់ភាពប្រសើរ​

0

អតីតខ្សែប្រយុទ្ធរបស់ Real Madrid លោក Pedja Mijatovic បានបង្ហាញចំណាប់អារម្មណ៍ដោយសង្ស័យពីសមត្ថភាពរបស់ ហ្ស៊ីដាន់ ក្នុងការជួយ ឲ្យក្លិបអធិរាជស មានភាពប្រសើរឡើងវិញ ។ នេះបើយោងតាម គេហទំព័រ Marca បានចុះផ្សាយ​។​
Mijatovic បានប្រាប់ គេហទំព័រ ‘El Larguero​ថា លោកបានសង្ឈឹមថាអាចនឹងបានទស្សនា​ការប្រកួតថ្មីមួយទៀត ជាមួយក្រុមដែល កំពុងមាន កីឡាករសំខាន់ៗរបួសច្រើន ហើយជឿថា Real ក៏មានឱកាសច្រើនក្នុងការឈ្នះ ។ ប៉ុន្តែផ្ទុយទៅវិញ PSG បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ទាំងដែលកីឡាករសំខាន់ៗ ខ្លួនមិនបានចូលលេងទៅវិញ ។​

ចាប់ផ្តើមតាំងពីការប្រកួតដំបូង Real Madrid មិនមានក្នុងការប្រកួតប្រជែងនោះទេ ដោយពួកគេលំបាកច្រើន ដោយមានគម្លាត​យ៉ាងធំរវាងក្រុម ខ្សែប្រយុទ្ធ និងការពារ ។
តែសម្រាប់ PSG វាកាន់តែប្រសើរក្នុងការលេងទៅវិញ ហើយ Real មិនដូច្នោះទេ ដែលកំពុងស្ថិតក្នុងស្ថានភាពប្រួយបារម្ភ មិនខុសពី​រដូវកាល មុនប៉ុន្មាន។

ជាមួយលទ្ធផលនេះ លោក Pedja Mijatovic ​លោកមិនជឿជាក់ និងសង្ឈឹមថាលោក ហ្ស៊ីដាន់អាចរកឃើញចំណុចបដិវត្តន៍ថ្មី ដើម្បីដោះស្រាយ ឲ្រក្រុមមានភាពល្អប្រសើរនោះឡើយ ។
បញ្ជាក់ផងដែរថា នៅថ្ងៃទី​២៣ ខែ ​កញ្ញា Real Madrid នឹង​ធ្វើដំណើរទៅកាន់ផ្ទះ Sevilla ប្រកួតដណើតពានលីគកំពូលអេស្ប៉ាញ៕