Madrid ចាប់ផ្តើមនាំគ្នាទាមទារឲ្យមានការបណ្តេញចេញ លោក Zidane ហើយក្រោយបរាជ័យលើ PSG

0

Champion Leagueជុំទីមួយបានបញ្ចប់ទៅទាំងស្រុង យើងអាចមើលឃើញក្រុមដែលរកបានពិន្ទុ និងក្រុមបរាជ័យហើយផងដែរ ក្នុងនោះ Real Madrid ម្ចាស់ជើងឯក៣សម័យកាល បានចាញ់ក្រុមបារាំង PSG យ៉ាងចាស់ដៃក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០។

អតីតខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ក្លឹប Real Madrid កីឡាករ Di Maria រកបាន២គ្រាប់តែម្នាក់ឯង នៅតង់ទី១ និងបន្ទាប់មកកីឡាករ Thomas Meunierរកបានមួយគ្រាប់ទៀតនៅចុងបញ្ចប់ម៉ោង យកលទ្ធផលឈ្នះយ៉ាងងាយស្រួល ដោយមិនចាំបាច់មានវត្តមានខ្សែប្រយុទ្ធកំពូលទាំង៣ គឺNeymar, Cavani និងMbappeឡើយ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅក្រោយការបរាជ័យនោះផងដែរ គេអាចមើលឃើញថា តួលេខនៃការស៊ុតចំគោលដៅ របស់ Real Madridគឺគ្មានសូម្បីតែមួយលើក ហើយបច្ចុប្បន្នមានអ្នកគាំទ្រក្លឹបកាន់តែច្រើនឡើង បានចាប់ផ្តើមនាំគ្នាពិចារណា ចង់ឲ្យមានការបណ្តេញចេញគ្រូបង្វឹក ជនជាតិបារាំងរូបនេះ៕

ប្រែសម្រួល:Lee