Jordi Alba ត្រូវបានបង្ខំចិត្តចាកចេញនៅនាទី ៤០ អំឡុងពេល Barcelona បានធ្វើដំណើរទៅកាន់ទឹកដីរបស់ Borussia Dortmund ដែលធ្វើការប្រកួតនៅថ្ងៃអង្គារម្សិលមិញ ។ នេះបើយោងតាមគេហទំព័រ Barca បានចុះផ្សាយ ។
ខ្សែការពារតំបន់ខាងឆ្វេងរូបនេះ មិនអាចមានលទ្ធភាពបន្តលេង ក្រោយមានបញ្ហារបួសសរសៃពួរជង្គង់ ហើយត្រូវការធ្វើតេស្តទៅលើសុខភាព នាថ្ងៃនេះផងដែរ។
Barcelona បច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពលំបាកមួយ ខណៈដែលខ្សែការពារ Junior Firpo ក៏បានច្រានចោលនូវការប្រកួត ហើយ Nelson Semedo ក៏ដូចគ្នា ។ Alba ជាកំលាំងចលករយ៉ាងសំខាន់ក្នុងរដូវកាលនេះ ការបាត់បង់នេះ ជាផលលំបាករបស់ Barcelona យ៉ាងធ្ងន់ធ្ងរមួយ ដែរ ៕