Cristiano Ronaldo បានបង្ហើបថា នៅតែមួយជំហានទៀតប៉ុណ្ណោះ គាត់នឹងក្លាយជាកីឡាកររបស់ កាំភ្លើងធំ មុនពេលចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ក្នុងឆ្នាំ ២០០៣ ។ នេះបើយោងតាម dailymail បានចុះផ្សាយនៅព្រឹកនេះ ។
តារាបាល់ទាត់របស់ Juventus បានសារភាពថាគាត់បានចាកចេញមួយជំហានចេញពីក្រុមកាំភ្លើងធំ Arsenal និងបានកោតសរសើរចំពោះ លោក Arsene Wenger ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះបានបង្ហើបថាការផ្លាស់ប្តូរទៅភាគខាងជើងទីក្រុងឡុងដ៍ជិតឈានដល់ទីបញ្ចប់ មុនពេលដែលសម្រេចទៅកាន់អូត្រាហ្វត ។
ក្នុងបទសម្ភាសន៍ជាមួយ Piers Morgan for ITV កីឡាករ Ronaldo បានបើកចំហរដោយទាត់ចោល ការផ្លាស់ទៅកាន់កាំភ្លើងធំ ។ លោកថា វាពិតណាស់ វាកៀកនឹងបញ្ចប់ទៅហើយ សល់តែមួយជំហាន វាជារឿងអស្ចារ្យ ពួកគេជាក្លិបដ៏អស្ចារ្យ ។វាមិនបានកើតឡើងទេប៉ុន្តែខ្ញុំពេញចិត្តចំពោះអ្វីដែលពួកគេបានធ្វើសម្រាប់ខ្ញុំជាពិសេសគឺលោក Arsene Wenger ។
អតីតអ្នកចាត់ការទូទៅ របស់ក្លិបកាំភ្លើងធំ Wenger កន្លងទៅធ្លាប់បានលើកឡើងអំពីការបរាជ័យ និងខកខាន ការចុះហត្ថលេខា ទៅលើកីឡាករ CR7 ដូចគ្នា។
គួរបញ្ជាក់ផងដែរថា កីឡាករ CR7 ធ្លាប់បានបំបែកកំណត់ត្រាចំនួនជាបុគ្គលក្នុងអាជីពរបស់គាត់ចំនួន ១៤៥ ដង ៕