នៅថ្ងៃពុធនេះ ក្លិបអធិរាជស Real Madrid នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី PSG ហើយពួកគេក៏បានធ្វើរឿងមួយ នោះគឺ Key Player ដើម្បីចាប់ ផ្តើមក្នុងការប្រកួតដ៏ធំនេះ ។ នេះបើយោងតាមគេហទំព័រ Barca បានចុះផ្សាយ។
លោក Zinedine Zidane បានទទួចថា Eden Hazard នឹងត្រូវដាក់លេង ក្នុងជំនួបប្រកួតដ៏ធំនេះ បន្ទាប់ពីជាសះស្បើយបញ្ហារបួស ។ ជាមួយគ្នា នេះដែរ កីឡាករសញ្ជាតិបែលហ្សិករូបនេះ បានលេងជាកីឡាករបំរុង ជាមួយ Levante កាលពីចុងសប្តាហ៍កន្លងទៅ។
Zidane បានលើកឡើងថា ខ្ញុំគិតថាគាត់បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការលេង ហើយគាត់បានព្យាយាមហ្វឹកហាត់ ។
គ្រូបង្វឹកម្ចាស់ពានអឺរ៉ុប ៣សម័យ បានបន្តថា អ្នកដឹងទេ ខ្ញុំតែងតែគិតថា Eden ដើរតួនាទីយ៉ាងសំខាន់សម្រាប់ Real Madrid គាត់បានសម្រេច ចិត្តថា នឹងធ្វើឲ្យប្លែក នឹងបង្ហាញជូនអ្វីៗជូន Real Madrid ។ លោកថា លោកមិនចង់ប្រៀបធៀបអ្វីទាំងអស់ គាត់ជាកីឡាករដ៏សំខាន់ម្នាក់ ហើយអនាគតរបស់គាត់កាន់តែអស្ចារ្យនៅ Real Madrid ។
ការធ្វើតេស្តដំបូងរបស់គាត់ នឹងត្រូវពាក់អាវស ដែលកើតឡើងនៅទីក្រុងប៉ារីស ពេលជួបជាមួយម្ចាស់ជើងឯក បារាំង ៕