Gary Neville បញ្ជាក់កីឡាករកំពូល​បីរូប​ដែលក្លិបបិសាចក្រហមសុបិនចង់បាន

0

Gary Neville បានបង្ហើបថា កីឡាករ​ចំនួនបីរូបដែលក្លិបបិសាចក្រហម Manchester United ចង់បានមកចូលរួមលេង ។
យោងតាមគេហទំព័រ dailymail បានឲ្យដឹងថា អតីតកីឡាករ បិសាចក្រហមរូបនេះបាន ក្លាយជាគោលដៅរបស់អ្នកលេងបណ្តាញសង្គម ធ្វីតទ័រ ពាក់ព័ន្ធនឹងសំនួរ​ទីផ្សារផ្ទេររបស់បិសាចក្រហម ។​

ជាមួយសំនួរ​ជាច្រើនថា កីឡាករណាដែលក្លិបចង់បាន ? អតីតខ្សែការពារខាងលើ បញ្ជាក់ថា Raphael Varane, N’Golo Kante និង Kylian Mbappe ដែលក្លិបបិសាចក្រហម បានសុបិនចង់បាន ។
ការលើកឡើងនេះ មានមនុស្សតិចតួចប៉ុណ្ណោះ ដែលបដិសេធ ខណៈដែលមានអ្នកគាំទ្រ​ជាច្រើនទៀត បានគាំទ្រ​ នូវការឆ្លើយតបរបស់គាត់ ថាក្លិបចង់បានកីឡាករ​បីខាងលើ ដើម្បីពង្រឹងនូវគុណភាពលើទីលានសារជាថ្មីរបស់បិសាចក្រហម ។

ទោះបីជាយ៉ាងនេះក្តី ក្លិបបិសាចក្រហមបានឡើងមកកាន់ ចំណាត់ថ្នាក់លេខ ៤ បណ្តោះអាសន្ន ក្នុងចំណោម ៥ប្រកួត នេះ ក្លិបហាក់ដូចជាចង់ លុបចោលនូវការចង់បាននេះ ៕​