ប្រេស៊ីលត្រៀមប្រកួតមិត្តភាពប៉ះសេនេហ្គាល់និងនេហ្សេរីយ៉ានៅសឹង្ហបុរី

0

ជំរើសជាតិប្រេស៊ីលនឹងត្រូវជួបជាមួយនឹងក្រុមសេនេហ្គាល់និងនីហ្សេរីយ៉ាក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅសិង្ហបុរីនាខែក្រោយនេះខណៈក្រុមជើងឯក ៥ សម័យកាលត្រៀមសម្រាប់វគ្គជម្រុះ World Cup ឆ្នាំ ២០២២ នៃតំបន់អាមេរិកខាងត្បូងផងដែរនោះ។

សេណេហ្គាល់បច្ចុប្បន្នស្ថិតនៅលំដាប់ទី ២០ ក្នុងចំណាត់ថ្នាក់ FIFA ខណៈនីហ្សេរីយ៉ាស្ថិតនៅលំដាប់ទី ៣៣ ។ ក្រុមជម្រើសជាតិប្រេស៊ីលបានលោតឡើងមួយពិន្ទុឈរនៅលេខរៀងទី ២ បន្ទាប់ពីការឈ្នះពានរង្វាន់ Copa America ក្នុងទឹកដីរបស់ពួកគេកាលពីខែកក្កដា។

អ្នកសម្របសម្រួលក្រុមជម្រើសជាតិលោក Juninho Paulista បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រសហព័ន្ធបាល់ទាត់ប្រេស៊ីលថាយើងបានជ្រើសរើសប្រទេសអាហ្វ្រិកល្អបំផុតចំនួនពីរដោយសារតែកម្រិតខ្ពស់របស់ពួកគេនិងដោយសារតែយើងមិនបានលេងការប្រកួតជាច្រើនជាមួយក្រុមអាហ្វ្រិកនេះឡើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

ប្រែសម្រួល:Lee