ក្លឹបប្រេស៊ីលដែលធ្លាក់យន្តហោះស្លាប់កីឡាករទាំងអស់កាលពីលើកមុនប្តូរគ្រូបង្វឹកថ្មី៨នាក់ហើយ គិតមកដល់ពេលនេះក្លឹប

0

Chapecoense បានតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលថ្នាលយុវជនលោក Marquinhos Santos ជាគ្រូបង្វឹកខណៈពួកគេប្រយុទ្ធដើម្បីចៀសវាងការកាត់ចោលទៅលីកទី ២ របស់ប្រទេស។

ក្លឹបChapecoense បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លោកSantosបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងដំណើរការរហូតដល់ខែធ្នូហើយនឹងចាប់ផ្តើមការហ្វឹកហាតក់ដំបូងរបស់គាត់នៅថ្ងៃអង្គារនេះហើយ។

បុរសវ័យ ៤០ ឆ្នាំរូបនេះនឹងត្រូវមកជំនួសលោក Emerson Cris ដែលត្រូវបានតែងតាំងជាអ្នកមើលការខុសត្រូវបន្ទាប់ពីការបណ្តេញលោក Ney Franco កាលពីខែកក្កដា។

គួរឲ្យដឹងដែរថាSantos គឺជាអ្នកចាត់ការទូទៅទី ៨ របស់ក្លឹបChapecoense ចាប់តាំងពីមានការធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ីដែលបានសម្លាប់កីឡាកររបស់ក្លឹបចំនួន ១៩ នាក់និងបុគ្គលិកគ្រូបង្វឹកទាំងអស់មកនោះ៕

ប្រែសម្រួល:Lee