CR7 ព្យាយាមបិទបាំងករណីរំលោភផ្លូវភេទ ដ៏ល្បីរបស់ខ្លួន ជាមួយនឹងកូនដោយរបៀបណា?

0

CR7 ជាកំពូលកីឡាករដ៏ជោគជ័យបំផុត នៅក្នុងអាជីព និងបើទោះបីជាគ្រួសារក្តី។តាមរយៈស្ថានភាពបច្ចុប្បន្ន ទាំងកូនៗរបស់ខ្លួន ម្តាយ និងប្រពន្ធពិតជាមានក្តីសុខនឹងគ្នាខ្លាំងណាស់ ប៉ុន្តែក៏មិនប្រាកដថា មិនបានជួបនឹងបញ្ហាដើម្បីដោះស្រាយនោះឡើយ។

កន្លងមកព័ត៌មានអាក្រក់ជាច្រើន បានកើតឡើងចំពោះរូបគេ ដូចជាករណីល្មើសច្បាប់បង់ពន្ធជារឿយៗ និងជាពិសេសការចោទប្រកាន់ករណីរចាប់រំលោភ លើតារាស្រីៗផង ដែលវាជារឿងដ៏អាម៉ាសបំផុតក្នុងជីវិតនេះ។

ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍មួយ ចុងក្រោយនេះCR7 បាននិយាយទាំងពិបាកចិត្តថា កន្លងមកព័ត៌មាននៃករណីចាប់រំលោភ បានធ្វើឲ្យគេមានការខ្មាស់អៀន ក្នុងការមើលមុខកូនៗរបស់ខ្លួនខ្លាំងណាស់ ហើយបានព្យាយាមបិទបាំងរឿងទាំងនេះ រហូតដល់ថ្នាក់បិទទូរទស្សន៍ទាំងអស់ មិនឲ្យកូនៗរបស់ខ្លួនមើល ព្រោះខ្លាចកូនៗរបស់គាត់ មើលប៉ះចំព័ត៌មានទាំងនោះ៕

ប្រែសម្រួល:Lee