Madrid និង Barcelona ត្រៀមប្រឈមមុខដាក់គ្នា

0

កីឡាករខ្សែការពារល្អបំផុតលើលោក​ Van Dijk​ របស់ហូឡង់ទើបតែបានបង្ហាញខ្លួនរដូវកាលដំបូង ឲ្យក្លឹបហង្សក្រហម Livepool ក៏ពិតមែនប៉ុន្តែបានបង្ហាញទំរង់លេងដ៏ល្អឯក លើកពាន Champion League ផង និងជើងឯករងអង់គ្លេសផងជូនលោក Klopp។

ពិតជារឿងមិនគួរឲ្យជឿទោះបីជាទើបបានមូយរដូវកាល ហើយកីឡាករផ្ទាល់បានទាំងលើកពានមួយចំនួនផង ពេលនេះក្លឹបយក្សអេស្បាញទាំងពីរគឺ Real Madrid និង Barcelonaត្រូវបានគេជឿជាក់ថា នឹងត្រៀមផែនការដើម្បីប្រឈមមុខគ្នា ក្នុងការចចារទិញយកកីឡាករខ្សែការពាររូបនេះចេញពីអង់គ្លេស។

ក្លឹបយក្សទាំងពីរសុទ្ធតែកំពុងស្ថិតនៅក្នុងស្ថានភាពមិនសូវល្អសោះ ព្រោះថាជារឿយៗពួកគេបានរបូតគ្រាប់បាល់ស្ទើរតែគ្រប់ប្រកួត ពេលបើករដូវកាល។

ពួកគេសង្ឃឹមថា នឹងអាចពង្រឹងតំបន់ការពារឡើងវិញ ពេលដែលទីផ្សារដោះដូរកីឡាករកើតមាន៕

ប្រែសម្រួល:Lee