Sokratis ចេញមុខសូមទោសរឿងក្លឹបបាត់២ពិន្ទុ

0

កីឡាករខ្សែការពារអេហ្ស៊ីប របស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Sokratis បានចេញការប្រកាសសូមទោសអ្នកគាំទ្ររបស់ខ្លួន និងក្លឹបជាសាធារណៈ ក្រោយលទ្ធផលប្រកួតបានត្រឹម២ស្មើ ជាមួយនឹង Watford កាលពីព្រឹកថ្ងៃចន្ទនេះ។

ខ្សែការពារវ័យ៣១ឆ្នាំរូបនេះ បានបញ្ជាក់ថាខ្លួនពិតជាមានអារម្មណ៍សោកស្តាយ និងអះអាងថាលទ្ធផលនេះ គឺជាទំនួលខុសត្រូវរបស់ខ្លួនទាំងស្រុង ដោយសារតែ Watfordអាចរកគ្រាប់បាល់តាមស្មើ២វិញបាន ទោះបីជាបាននាំមុខ២គ្រាប់មុនហើយក្តី។

Sokratis បានបង្កកំហុស នៅក្រោយពេលដែលខ្សែប្រយុទ្ធកាំភ្លើងធំ Aubameyang រកបាន២គ្រាប់ម្នាក់ឯង ដែលបណ្តាលឲ្យមានការរបូតគ្រាប់បាល់១គ្រាប់យ៉ាងងាយៗទៅឲ្យ Watford វិញភ្លាម និងក្រោយមកបាល់ពិន័យ១១ម៉ែត្រ ដែលជាកំហុសរបស់ Luis នៅចុងម៉ោង៕

ប្រែសម្រួល:Lee