កីឡាបរទេស៖ កីឡាករ Neymar នឹងវិលចូលទីលានលេងដំបូងវិញ ជាមួយ PSG សម្រាប់រដូវកាលនេះ នៅពេលដែលពួកគេនឹងត្រូវជួបជាមួយ Strasbourg នាថ្ងៃសៅរ៍នេះ ។ នេះបើយោងតាមគេហទំព័រ Marca បានចុះផ្សាយ ។
ជាមួយ Edinson Cavani និង Kylian Mbappe នៅតែបន្តឈរក្នុង បញ្ហារបួស ហើយលោក Thomas Tuchel នឹងត្រូវចាប់ផ្តើមដាក់ បញ្ចូល កីឡាករសញ្ជាតិប្រេស៊ីល ដើម្បីដោះស្រាយនូវស្ថានការណ៍ តានតឹង ។
លោក Tuchel បានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃសុក្រ ម្សិលមិញថា លោកត្រូវការចាំបាច់ក្នុងការដាក់បញ្ចូលកីឡាករ Neymar វិញ ។
«ខ្ញុំជឿជាក់ថាគាត់នឹងផ្តល់អ្វីៗ គ្រប់យ៉ាងដើម្បីសម្រេចគោលបំណង របស់យើង» ។
បញ្ជាក់ផងដែរថា Neymar នឹងមិនមានលទ្ធភាពលេង ពេលប៉ះជាមួយ Real Madrid ឡើយ ក្នុងក្របខណ្ឌ Champions League នាពាក់កណ្តាលសប្តាហ៍បន្ទាប់ ដោយសារតែជាប់ពិន័យរបស់ UEFA ៕