Mourinho ៖ Messi បានធ្វើឲ្យខ្ញុំក្លាយជាគ្រូបង្វឹកដ៏ល្អ​

0

កីឡាបរទេស៖ លោក Jose Mourinho បានជឿជាក់ថាការត្រៀមក្រុម​ដើម្បីចាប់យក Messi បានធ្វើឲ្យលោកក្លាយជាគ្រូបង្វឹកដ៏ល្អប្រសើរ ។
កីឡាករពាក់ស្លាកអាវលេខ ១០ របស់ Barcelona ជាទូទៅ បានក្លាយទៅជាគូប្រជែងរបស់លោក Mourinho ក្នុងប្រទេសអេស្ប៉ាញ អំឡុងពេលដែល លោកបានដឹកនាំ​អធិរាជស Real Madrid ។​ ម្យ៉ាងវិញទៀត លោកក៏បានប្រឈមមុខ ជាមួយកីឡាករ​អាហ្សង់ទីន អំឡុងពេល ដែលលោកប្រកបអាជីពនៅកន្លែងផ្សេងផងដែរ ។​

អតីតគ្រូបិសាចក្រហមសញ្ជាតិព័រទុហ្កាលរូបនេះ បានថ្លែងទៅកាន់ EFE ថា ជាឧទាហរណ៍, កីឡាករ Messi មិនដែលលេង​ឲ្យក្រុមខ្ញុំនោះទេ តែគាត់ បានក្លាយជាដៃគូប្រជែងរបស់ខ្ញុំ ហើយគាត់ក៏ធ្វើឲ្យខ្ញុំក្លាយជាគ្រូបង្វឹកបាល់ទាត់ដ៏ល្អប្រសើរ ដែលធ្វើឲ្យខ្ញុំបានរៀបចំការប្រកួត ដើម្បីបញ្ចប់ ចលនា​រកគ្រាប់បាល់របស់គាត់ ។ ការធៀបនេះខ្ញុំក៏បាននឹកឃើញដល់កីឡាករ​ឆ្នើមផ្សេងៗទៀតដែរ ៕