កុងត្រា De Gea កំពុងជាប់គាំង

0

ក្លឹបបិសាចក្រហម Man Unitedកំពុងមានការព្រួយបារម្ភ ជាពិសេសទៅលើកុងត្រាថ្មីដែលមិនទាន់ត្រូវបានចុះហត្ថលេខា ជាមួយនឹងអ្នកចាំទីអេស្បាញ David De Gea នៅឡើយ ដែលមានន័យថា កីឡាករផ្ទាល់នឹងអាចចាប់ផ្តើមចចារ ជាមួយនឹងក្លឹបផ្សេងបាន នៅខែមករានេះហើយ។

ការចចារគ្នាបានអូសបន្លាយជាច្រើនខែមកហើយ រហូតដល់ពេលដែលក្លឹបបានយល់ព្រមរាល់សំណើរទាំងឡាយរបស់ De Geaជាពិសេសប្រាក់ឈ្នួល៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ ប៉ុន្តែចុងក្រោយបែរជាកីឡាករបានអូសបន្លាយមិនព្រមចុះហត្ថលេខាទៅវិញ ទាំងដែលកុងត្រាចាស់នឹងត្រូវអូសបន្លាយដល់ត្រឹមរដូវក្តៅខាងមុខនេះហើយនោះ។

ប៉ុន្តែយោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេសនៅថ្ងៃសុក្រ បានសរសេរថាគ្រូបង្វឹកក្លឹបលោក Solkjareនៅតែមានទំនុកចិត្តក្នុងការចុះកុងត្រាថ្មី ដោយក្នុងនោះលោកបានបញ្ជាក់ហើយថា កិច្ចពិភាក្សាគ្នាថ្មីមួយទៀតនឹងត្រូវធ្វើឡើង ដើម្បីទទួលបានលទ្ធផលចុងក្រោយមួយ៕

ប្រែសម្រួល:Lee