ការចេញផ្សាយដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយកាសែតអង់គ្លេស The Sunsports នៅថ្ងៃចន្ទបានសរសេរថាកីឡាករអ្នកចាំទីអេស្បាញ David De Gea ទោះបីជាបានខិតខំចចារគ្នាជាមួយនឹងក្លឹបអស់រយៈពេលជាច្រើនខែមកហើយក្តីប៉ុន្តែនឹងបែរជាសម្រេចចិត្តចាកចេញពីក្លឹបវិញនារដូវក្តៅក្រោយទាំងគ្មានតម្លៃខ្លួន។
កិច្ចចចារគ្នាចុងក្រោយបានធ្វើឲ្យក្លឹបបិសាចក្រហម Man United បានសម្រេចចិត្តយល់ព្រមផ្តល់កុងត្រាតម្លៃ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ដល់ De Gea ហើយប៉ុន្តែមកដល់សប្តាហ៍នេះទៅហើយ De Gea នៅមិនទាន់យល់ព្រមចុះហត្ថលេខាលើកុងត្រាថ្មីឡើយ។
De Gea ត្រូវបានគេជឿជាក់ថាមានការព្រួយបារម្ភអំពីបញ្ហារបស់ក្លឹបជាពិសេសទំរង់លេងដោយសារតែប្រសិនបើកុងត្រារយៈពេលវែងរបស់គេត្រូវបានបន្តនោះហើយក្លឹបនឹងមិនអាចលេងនៅ Champion League រដូវកាលក្រោយនោះរូបគេនឹងត្រូវកាត់ប្រាក់ខែដូចទៅនឹងកីឡាករផ្សេងទៀតដែរ។ហេតុនេះក្នុងកំឡុងពេលដែលកុងត្រាចាស់នៅសល់៩ខែទៀតនោះរូបគេនឹងត្រូវរងចាំមើលសំណើរទាំងឡាយរបស់ក្លឹបផ្សេងៗមុននឹងការសម្រេចចិត្តចុងក្រោយណាមួយ៕
ប្រែសម្រួល:Lee