ជារឿងមិនងាយកើតឡើងឬថាជារឿងស៊យសម្រាប់គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard ក៏ថាបានដោយមកដល់សប្តាហ៍នេះកីឡាករដល់ទៅ៨នាក់ហើយដែលបានទទួលរងរបួសហើយត្រូវជឿជាក់ថានឹងអវត្តមានក្នុងជំនួបដ៏សំខាន់មួយជាមួយនឹង Wolves។
Emerson Palmieri មានឈ្មោះក្នុងបញ្ជីកីឡាកររបួសចុងក្រោយគេក្រោយជួយក្រុមជម្រើសជាតិអ៊ីតាលីបានប៉ុន្មាននាទីក្នុងការប្រកួតជម្រុះEuroឆ្នាំ២០២០។ក្រៅពីនោះមានកីឡាករផ្សេងទៀតដូចជាRuben Loftus-Cheek ,Callum Hudson-Odoi,N’Golo Kante , Antonio Rudiger,Pedro ,Mateo KovacicនិងReece James។
មកដល់សប្តាហ៍ទី៥ទៅហើយតោខៀវChelseaមានពិន្ទុតែ២ប៉ុណ្ណោះលើសក្រុមដែលត្រូវកាត់ចេញពីលីគកំពូលដោយសារតែក្នុងការប្រកួតប៉ុន្មានកន្លងមកក្លឹបអាចរកជ័យជំនះបានតែ១ប៉ុណ្ណោះ៕
ប្រែសម្រួល:Lee