កាសែតអេស្បាញ Mundo Deportivo នៅថ្ងៃចន្ទបានសរសេរថា ក្លឹបយក្សអេស្បាញ Barcelonaមកដល់រដូវកាលនេះ ទំនងជានឹងត្រូវបង្ខំចិត្តក្នុងការផ្តល់កុងត្រារយៈពេលមួយជីវិត ដល់កំពូលកីឡាករ Lionel Messi ឬបើមិនដូច្នេះទេ Messiនឹងអាចដើរចេញពីក្លឹបទាំងគ្មានបានអ្វីទាំងអស់ជាមិនខាន។
ព័ត៌មានជាច្រើនបានអះអាងដូចគ្នា ក្នុងមួយរយៈចុងក្រោយនេះថាកីឡាករអាហ្សង់ទីនរូបនេះ នឹងអាចដើរចេញពីក្លឹបគ្រប់នាទីទាំងអស់ ក្នុងអំឡុងពេលនេះ តាមអ្វីដែលជាលក្ខណ្ឌក្នុងកុងត្រារបស់គេ។កុងត្រាដែលបានបញ្ជាក់ថា Messi អាចមានសិទ្ធដើរចេញពីក្លឹបគ្រប់ពេល គ្រប់រដូវកាលទាំងអស់។
កុងត្រាចុងក្រោយដែល Messi បានបន្តយូរជាងគេគិតត្រឹមឆ្នាំ២០១៧ ហើយចាប់ពីពេលនោះមកលក្ខណ្ឌបានចងថា គេអាចចាកចេញពីក្លឹបនៅគ្រប់រដូវកាល ប្រសិនបើមិនមានការយល់ព្រមកិច្ចសន្យាថ្មីជាមួយនឹងក្លឹបទេនោះ៕
ប្រែសម្រួល:Lee