Wenger លើកចំណុចខ្សោយរបស់ Salah តែសរសើរ Firmino ខ្លាំង

0

ប​ញ្ហា​អន់​ចិ​ត្ត​គ្នា​រ​វា​ង​កី​ឡា​ក​​រ Sa​d​i​o​ ​M​an​e​ជា​មួយនឹងខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបហង្សក្រហម Liverpool នៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយខណៈដែលមានព័ត៌មានជាច្រើនបានបញ្ជាក់ថា Salah នឹងអាចត្រូវក្លឹបបង្ខំចិត្តលក់ចេញដើម្បីដោះស្រាយបញ្ហា។

ទាក់ទងទៅនឹងបញ្ហានេះដែរអតីតគ្រូបង្វឹកចំណាស់របស់ក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger បានលើកឡើងថាចំណុចដែល Salah គួរតែកែពេលនេះគឺអត្តចារិតញៀនទៅនឹងការរកគ្រាប់បាល់ជាជាងការងារជាក្រុម។លោកបន្ថែមថា Salah លេងល្អខ្លាំងណាស់គឺល្អកម្រិតទៅនឹង Messi ប៉ុន្តែអត្តចារិតនេះគួរតែត្រូវកែឡើងវិញដើម្បីក្លឹបទាំងមូល។

ក្នុងនោះផងដែរ Wenger បាននាំអារម្មណ៍អ្នកស្តាប់គ្រប់គ្នាមកសរសើរទៅលើកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Firmino វិញថាជាកីឡាករដែលបូជាឱកាសទាំងឡាយសម្រាប់តែក្លឹបដោយលោក Wenger ប្រដូច Firmino ទៅនឹង Suarez បច្ចុប្បន្នដែលធ្លាប់លេងនៅជួរមុខជាមួយនឹង Messi និង Neymar ដែរ។លោកបន្ថែមថា Firmino ជាកីឡាករក្រុមជាជាងកីឡាករបែបគិតគូរតែប្រយោជន៍ផ្ទាល់ខ្លួន៕

ប្រែសម្រួល:Lee