បែកធ្លាយកុងត្រាថ្មីរវាង CR7 និង NIKE

0

ការចេញផ្សាយមួយរបស់កាសែតអង់គ្លេស The Mirror នៅថ្ងៃសៅរ៍នេះបានសរសេរថា កីឡាករCR7នឹងក្លាយទៅជាកីឡាករដែលទទួលបានប្រាក់ចំណូលច្រើនជាងបំផុតរបស់ NIKE ប្រសិនបើព័ត៌មានបែកធ្លាយកាលពីពេលថ្មីៗនេះមួយបានចេញផ្សាយគឺជាការពិតមែននោះ។

ព័ត៌មានបែកធ្លាយរបស់ Der Speigel ដែលបានអះអាងថាកុងត្រាដែលបានធ្វើឡើងជាមួយនឹង NIKEតាំងតែពីឆ្នាំ២០១៦ដែលមានរយៈពេលរហូតទៅដល់១០ឆ្នាំនោះ CR7គឺអាចទទួលបានប្រាក់ប្រមាណជា១៦២លានផោន ឬប្រមាណជា១៤,៦៨លានផោនក្នុងមួយឆ្នាំ។

ប៉ុន្តែក្នុងនោះផងដែរប្រាក់កម្រៃបន្ថែមលើកទឹកចិត្ត កាលពីឆ្នាំ២០១៦ និង២០១៧កីឡាកររូបនេះបានទទួលលើសពីប្រាក់កម្រៃគោល គឺប្រមាណជា២០,២លានផោនក្នុងមួយឆ្នាំៗ។

លើសតែពីប្រាក់ចំណូលដ៏ធំមួយនេះ CR7ក៏ត្រូវបានគេជឿជាក់ដែរថាអាចទទួលប្រាក់ឈ្នួលលើកទឹកចិត្ត​ដល់ទៅ៣០លានផោនក្នុងមួយឆ្នាំផងដែរ ក្រោយពេលផ្លាស់មកលេងនៅ Juventus ពី Real Madridកាលពីឆ្នាំ២០១៨កន្លងមក៕

ប្រែសម្រួល:Lee