អ្នកទាំងគ្នាប្រហែលជានៅចាំបានកីឡាករខ្សែបម្រើដ៏កាចម្នាក់ដែលធ្លាប់ត្រូវបានគេដាក់ឈ្មោះជាកីឡាករ Mad Dog ឬឆ្កែឆ្កួតដែលធ្លាប់លេងឲ្យក្លឹប Everton, Real Madrid និង Celtic។រូបគេមានឈ្មោះថា Thomas Gravesen ក៏ជាកីឡាកដែលគេជឿជាក់ថាមានប្រវត្តិតស៊ូខ្លាំងជាមួយនឹងអាជីពផងដែរ។
Gravesen បានចំណាយពេលវេលាជាច្រើនឆ្នាំក្នុងការប្រកបរបរលក់គ្រឿងបន្លាស់ចាស់ៗរបស់រថយន្តដើម្បីប្រមូលលុយចេញពីស្រុកកំណើតប្រទេសដាណឺម៉ាកធ្វើដំណើរមកប្រកបអាជីពបាល់ទាត់នៅក្នុងប្រទេសអង់គ្លេសនិងអេស្បាញ។
អាជីពជាកីឡាករបាល់ទាត់បានប្រព្រឹត្តទៅយ៉ាងល្អដោយ Gravesen ទទួលបានភាពល្បីល្បាញខ្លាំងជាពិសេសពេលលេងនៅ Real Madrid ប៉ុន្តែរហូតមកដល់ឆ្នាំ២០០៨នៅពេលដែលគេមានអាយុ៣៣ឆ្នាំក៏បានសម្រេចចិត្តព្យូរស្បែកជើងតែម្តង។
មិនបន្តអាជីពណាពាក់ព័ន្ធទៅនឹងកីឡាករបាល់ទាត់ឡើយបុរសរូបនេះបានធ្វើដំណើរទៅដល់អាមេរិកទីក្រុងឡាវេហ្គាសដើម្បីក្លាយទៅជាអ្នកលេងល្បែងទៅវិញប៉ុន្តែមិនខុសបំណងឡើយដោយកាសែតរបស់អង់គ្លេសThe Mirror ចេញផ្សាយនៅថ្ងៃសៅរ៍បានសរសរថាចំណាយពេលអស់៨ឆ្នាំលេងល្បែង Gravesen ពេលនេះអាចរកលុយបានទៅដល់ជាង១០០លានផោននិងកំពុងស្ថិតនៅក្នុងស្ថានភាពហ៊ឺហាខ្លាំងនៅទីនោះ៕
ប្រែសម្រួល:Lee