អ្នកចាំទីល្អបំផុតលើលោក

0

ទាំងកីឡាករ Ederson អ្នកចាំទីរបស់ក្លឹបមេឃខៀវMan City និងកីឡាករ Alisson អ្នកចាំទីរបស់ក្លឹបហង្សក្រហម Liverpoolដែលជាក្រុមប្រជែងគ្នាយ៉ាងខ្លាំងក្លានៅអង់គ្លេសនោះ សុទ្ធតែមានឈ្មោះនៅក្នុងបេក្ខភាព ដែលនឹងអាចលើកពានរង្វាន់អ្នកចាំទីល្អបំផុតលើលោក។

នៅមុនការប្រកាសលទ្ធផលនៅមិនទាន់បានធ្វើនៅឡើយ នៅថ្ងៃសៅរ៍នេះអ្នកចាំទី Edersonបានធ្វើការសរសើរទៅលើមិត្តរួមជម្រើសជាតិប្រេស៊ីលដូចគ្នាកីឡាករ Alisson ថាគឺជាអ្នកចាំទីដ៏ល្អបំផុតលើលោក។អ្នកចាំទីប្រេស៊ីលទាំងពីរនឹងត្រូវប្រកួតប្រជែងផងដែរ ជាមួយនឹងអ្នកចាំទីរបស់ក្លឹប Barcelona កីឡាករ Marc Andre Ter Stegen ក្នុងពានរង្វាន់ដ៏ធំរបស់ FIFAនេះ។

Alisson ធ្វើបានយ៉ាងល្អរដូវកាលមុនជួយក្លឹបគ្រងតំណែងជើងឯករងអង់គ្លេស និងលើកពាន Champion Leagueឲ្យ Liverpool ខណៈដែលតួលេខរបស់ Ederson ក៏មិនអន់ដែរដោយ Man Cityអាចលើកពានកំពូលអង់គ្លេសជាមួយនឹងការជួយសង្គ្រោះបាល់ Clean Sheet ដល់ទៅ២០កាលពីរដូវកាលមុនផង៕

ប្រែសម្រួល:Lee