នេះជាការប្រកួតជើងទី៣ របស់ក្រុមហុល្លង់សម្រាប់វគ្គជម្រុះ ក្នុងពូល C ដោយអាចយកឈ្នះទៅលើក្រុមអាល្លឺម៉ង់ ដែលប្រកួតលើកទី៤ ក្នុងពូល ក្នុងគ្រាប់បាល់ 4-2 ។
លទ្ធផលនេះ ហុល្លង់មានពិន្ទុ ៦ពិន្ទុក្នុងដៃ ក្នុងចំណោម ៣ ប្រកួត ខណៈដែល អាល្លឺម៉ង់ មាន ៩ពិន្ទុ ក្នុងចំណោម ៤ប្រកួត ។
បើកឆាកបាន ៩នាទី កីឡាករ Serge Gnabry បានជួយឲ្យអាល្លឺម៉ង់ នាំមុខ 1-0 ប៉ុន្តែហុល្លង់បានតាមស្មើវិញ នៅនាទី ៥៩ ដោយកីឡាករ Frenkie de Jong និងគ្រាប់បាល់ទី២ តាមរយៈបាល់អនហ្គោល onathan Tah ។
ទោះជាយ៉ាងណា Toni Kroos បានជួយក្រុមជម្រើសអាល្លឺម៉ង់តាមស្មើវិញនៅនាទី ៧៣ ។ តាមស្មើវិញមួយប្រាវ ក្រុមហុល្លង់ដែលសំបូរដោយធនធន ការពារ និងបម្រើ បាននាំមុខជាថ្មី ដោយកីឡាករ Donyell Malen នៅនាទី ៧៩ និង កីឡាកររបស់ហង្សក្រហម Georginio Wijnaldum រកបានគ្រាប់ទី៤ នៅនាទី ៩០ ។ លទ្ធផល ម្ចាស់ផ្ទះអាល្លឺម៉ង់ 2-4 ហុល្លង់៕
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=cH_q-EWR3j8