ភ្នំពេញ ៖ ខណៈដែល ចាន់ វឌ្ឍនាកា មិនត្រូវបានគ្រូជម្រើសជាតិកោះហៅឲ្យលេង អតីតអ្នកដឹកនាំនៅផលិតកម្មហង្សមាស បានលើកឡើងថា បច្ចុប្បន្នរកមិនទាន់ឃើញអ្នកបញ្ចប់ទីល្អ ដូច ចាន់វឌ្ឍនាកា នោះទេ ។
លោក ខាំ ភូរី អតីតអ្នកដឹកនាំ និងនិពន្ធនៅហង្សមាស បានបញ្ជាក់យ៉ាងខ្លីនៅលើគណនីហ្វេសប៊ុករបស់លោកថា មិនទាន់មានកីឡាករ ដែលមានសមត្ថភាពបញ្ចប់ទីដូច ចាន់វឌ្ឍនាកា នោះទេនាពេលបច្ចុប្បន្ន។
លោក ខាំ ភូរិ បានសរសេរថា ក្នុងពេលបច្ចុប្បន្ននេះមិនទាន់មានខ្សែប្រយុទ្ធជួរមុខរូបណាមានភាពឆ្លាតវៃ និងទេពកោសល្លបញ្ចប់ទីល្អដូច វឌ្ឍនាកា នោះទេ ។ ទោះជាយ៉ាងណាលោកថា នៅតែសូមគោរពការសម្រេចចិត្តរបស់អ្នកចាត់ការ និងគ្រូបង្វឹក ។ សូមសំណាងល្អគោព្រៃកម្ពុជា! ៕