ការស្ទាបស្ទង់ថ្មីមួយដែលត្រូវបានចេញផ្សាយដោយ TheSun នៅថ្ងៃពុធនេះបានបង្ហាញថាក្លឹបកាំភ្លើងធំនៅរដូវកាលនេះគឺជាក្លឹបដែលបានប្រើប្រាស់កីឡាករវ័យក្មេងច្រើនជាងគេបំផុតក្នុងលីកកំពូលអង់គ្លេស។
តាមពីក្រោយដោយក្លឹប Wolves និង Southampton លេខរៀងទី២និងទី៣នោះកីឡាកររបស់កាំភ្លើងធំ Arsenalមានអាយុជាមធ្យម២៥,១ខណៈដែលតោខៀវ Chelsea មានមធ្យមភាគអាយុ២៥,៩ឆ្នាំនិងលេខ៥គឺមាន់ខ្នាយមាស Spurs ដែលមានមានមធ្យមភាគអាយុរបស់កីឡាករគឺ២៦ឆ្នាំ។
ដោយឡែកក្លឹបដែលមានមធ្យមភាគអាយុកីឡាករចាស់ជាងគេនោះគឺក្លឹប Burnley មាន២៨,៨ឆ្នាំនិង Crystal Palace មាន២៨,៧ឆ្នាំហើយក្នុងនោះម្ចាស់ជើងឯករដូវកាលចាស់ Liverpool វិញគឺស្ថិតនៅក្នុងលេខរៀងទី១៦ដែលកីឡាករជាមធ្យមមានអាយុ២៧,៩ឆ្នាំ៕
ប្រែសម្រួល:Lee