ចាន់ វឌ្ឍនាកា ៖ ខ្ញុំជាហ្វេន​ជម្រើសជាតិកម្ពុជាម្នាក់ដែរ ជូន​ពរ​ស្អែក​ឈ្នះ

0

ភ្នំពេញ៖ ទោះមិនបានលេង​ក្នុងនាមជាកីឡាករជម្រើស​ជាតិ ពេលដែលកម្ពុជា​ត្រូវស្វាគមន៍ហុងកុង ក្នុងវគ្គជម្រុះ World Cup ឆ្ពោះដំណើរ ទៅកាន់ ទឹកដី Qatar តែ​ចាន់វឌ្ឍនាកា នៅតែលើកទឹកចិត្តនិងផ្ញើសារ​ជូន​អតីតក្រុមជម្រើសជាតិខ្លួន​។​

វឌ្ឍនាកា មិនត្រូវបានលោក Felix ជ្រើសរើស​ឲ្យចូលលេង​នោះទេ ។ ថ្វីបើអ៊ីចឹង ចាន់ វឌ្ឍនាកា នៅតែបន្តលើកទឹកចិត្តដល់ជម្រើសជាតិ មិនខុស ពីកីឡាករផ្សេងៗឡើយ។​

មុននេះ ចាន់ វឌ្ឍនាកា បានសរសេរនៅលើ ហ្វេសប៊ុករបស់លោកថា «ជូនពរក្រុមជំរើសជាតិ ?? កម្ពុជាយើង ទទួលជោគជ័យ? ខ្ញុំនឹងជាហ្វេនមួយរូបរបស់ក្រុមជំរើសជាតិយើង នៅថ្ងៃស្អែកនេះ »។​

បញ្ជាក់ផងដែរថា ក្នុងសន្និសីទកាសែតនាព្រឹកមិញនេះ លោក Felix បានលើកឡើងថា ពេលក្រោយលោកនឹង​អាចជ្រើសរើសយកវឌ្ឍនាកា ចូលលេង ក្រុមជម្រើសជាតិវិញ ។​

តើអាចនឹងមានវឌ្ឍនាកា ទេសម្រាប់ពេលក្រោយ ? ប្រិយមិត្តយល់យ៉ាងណា ?