ក្លិបបឹងកេតនឹងប្តឹងជំទាស់ ការ​ឲ្យកាតក្រហមរបស់មន្រ្តីអាជ្ញាកណ្តាល(មានវិដេអូខ្លី)

0

ភ្នំពេញ៖ ក្នុងការប្រកួតជាមួយក្លិបសូទីឡូអង្គរ កាលពីថ្ងៃទី​២៨ ខែសីហា កន្លងទៅ កីឡាករម្នាក់របស់បឹងកេត ទទួលបានកាតក្រហម ដែលធ្វើឲ្យ ក្លិបមិនអស់ចិត្តនឹងធ្វើការប្តឹងជំទាស់​ទៅរកការពិតនៃការហុចជូនកាតក្រហមនេះ ។

នៅលើគេហទំព័រក្លិបបឹងកេតបានសរសេរថា ក្លិបបាល់ទាត់បឹងកេត នឹងធ្វើការប្តឹងជំទាស់លើការកាត់សេចក្តីរបស់មន្រ្តីអាជ្ញាកណ្តាលក្នុងការប្រកួតវគ្គ ១/៤ផ្តាច់ព្រ័ត្រ ជើងទី២ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ កាលពីថ្ងៃទី ២៨ ខែសីហាកន្លងទៅ ដែលផ្តល់កាតលឿងទីពីរ (០២) លើកីឡាករ ម៉ាត់ យ៉ាម៉ីន និង និងកាតក្រហម ដល់ កីឡាករ ឃួន ឡាបូរ៉ាវី ។

តាមការពិនិត្យមើលឡើងវិញនៅក្នុងឃ្លីបវីដេអូនៃការប្រកួតឡើងវិញ បានសង្កេឃើញថា ការផ្តល់កាតខាងលើនេះ មិនសមស្របទាល់តែសោះ ដោយហេតុកីឡាករ ម៉ាត់ យ៉ាម៉ីន មិនបានធ្វើការរំខាន និងបង្អាក់ដល់គូប្រកួត ខណៈ ឃួន ឡាបូរ៉ាវី គ្រាន់តែធ្វើការសួរនាំចង់ដឹងមូលហេតុនៃការផ្តល់កាតក្រហមតែប៉ុណ្ណោះ។

អាស្រ័យដូចនេះក្លិបសូមធ្វើការប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់មន្រ្តីអាជ្ញាកណ្តាល ទៅកាន់គណៈកម្មការវិន័យ នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សូមឱ្យធ្វើការពិចារណាឡើងវិញ ៕