ភ្នំពេញ៖ លោក អ៊ូ ដារា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅមុននេះបន្តិចឲ្យដឹងថា អ្នកលេងគុនល្បុក្កតោកម្ពុជា ទទួលបាន មេដាយមាស ៦គ្រឿង ។
លោក អ៊ូ ដារា បានឲ្យដឹងថា កីឡាគុនល្បុក្កតោ ទទួលបានមេដាយមាស ៦គ្រឿង ក្នុងការប្រកួតប្រយុទ្ធដំបងខ្លី 2019 Philippine Arnis Goodwill Game and Pre-seagames Arnis Tournament ក្នុង មហោស្រព ក្បាច់គុនពិភពលោក ( World Martial Arts Festival ) នៅទីក្រុងឈុនជូ សារណរដ្ឋកូរ៉េ ។
លោកបានបញ្ជាក់ថា ក្នុងនោះមាន កីឡាករ ឈឹម សីលា ,កីឡាករ មឿន ប៊ុនលី ,កីឡាករ សុខ ប៊ុនយ៉ុង ,កីឡាករ ពេជ្រ ពន្លឺ ,កីឡាការិនី ខៀវ ចិន្តារ័ត្ន ,កីឡាការិនី យស់ សញ្ចនា ៕



