អតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United កីឡាករ Louis Saha មិនមានជំនឿង ទៅលើ Jesse Lingard ដែលមានតម្លៃក្នុងការពាក់អាវ លេខ ៧ នៅអូត្រាហ្វតឡើយ។
សារព័ត៌មាន The Sun បានចុះថា ខ្សែបម្រើរបស់អង់គ្លេសរូបនេះ ត្រូវបានស្នើសុំពាក់អាវលេខល្បី ក្រោយពី ខ្សែប្រយុទ្ធ Alex Sanchez ផ្លាស់ទៅកាន់ Inter Milan ។
Lingard បច្ចុប្បន្នពាក់អាវលេខ ១៤ ហើយបច្ចុប្បន្នរងការរិះគន់ ជាមួយទម្រង់លេងមិនបានល្អ ។
អាវលេខ ៧ ត្រូវបានពាក់ដោយកីឡាករល្បីៗ ក្នុងនោះមាន George Best, Bryan Robson, David Beckham, Eric Cantona និង Cristiano Ronaldo ។
ក្នុងនោះដែរ Saha បានជឿជាក់ថា សម្រាប់ Lingard មិនទាន់មានតម្លៃក្នុងការពាក់អាវលេខ ៧ នោះទេ។