ទោះបីជាទទួលបានបីពិន្ទុបន្ថែមទៀតកាលពីថ្ងៃអាទិត្យ ក្នុងការប្រកួតទល់នឹង Wolves ក៏ដោយ ក៏គ្រូបង្វឹកក្រុម Aston Villa លោក Unai Emery នៅតែស្វែងរកសម្រាប់លេខ 9 ថ្មី។
យោងតាមកាសែត Daily Mirror បានឲ្យដឹងថាក្លឹប Villa កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Igor Thiago របស់ Brentford ដើម្បីមកជំនួសកន្លែង Ollie Watkins បន្ទាប់ពីខ្សែប្រយុទ្ធអង់គ្លេសចាប់ផ្តើមរដូវកាលមិនបានល្អ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះមានទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Bees កាលពីពេលថ្មីៗនេះ ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ក្នុង 13 ប្រកួតនៅក្របខ័ណ្ឌ Premier League សម្រាប់រដូវកាលនេះ ហើយតាមពីក្រោយកីឡាករ Erling Haaland របស់ Manchester City ក្នុងតារាងស៊ុតបញ្ចូលទី៕







