Elkeson ដើមកំណើតប្រេស៊ីលបង្ហាញខ្លួនក្នុងនាមជាជម្រើសជាតិចិនជាលើកដំបូង

0

ខ្សែប្រយុទ្ធសញ្ជាតិដែលមានដើមកំណើតជាជនជាតិប្រេស៊ីល Elkeson អាយុ៣០ ឆ្នាំទៅហើយនោះកាលពីថ្ងៃចន្ទទី២ខែកញ្ញាម្សិលមិញនេះបានក្លាយទៅជាថ្ងៃដំបូងដែលរួបគេមានវត្តមាននៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិចិន។

ហ៊ុំព័ទ្ធជុំវិញទៅដោយក្រុមអ្នកយកព័ត៌មានមកពីទូទាំងប្រទេសដែលនៅជុំវិញប្រទេសនេះកីឡាករ Elkeson បាននិយាយថាវាជាថ្ងៃដ៏ពិសេសមួយនៅថ្ងៃនេះដោយខ្ញុំបានភ្ញាក់ឡើងតាំងតែពីម៉ោង ៤កន្លះព្រឹកពីព្រោះខ្ញុំមានអារម្មណ៍អន្ទះសាខ្លាំងបំផុត ។

សូម្បីតែអ្នកយកព័ត៌មានក៏បានដឹងដែរថាវាជាថ្ងៃពិសេសសម្រាប់វិស័យបាល់ទាត់ចិនផងដែរ។ អ្នកគាំទ្រជាច្រើនជាពិសេសកីឡាករផងបានរំពឹងថាការមកដល់របស់Elkesonនឹងអាចជួយជំរុញតំបន់ប្រយុទ្ធរបស់ជម្រើសចិនជាមិនខាន៕

ប្រែសម្រួល:Lee