អតីតគ្រូបង្វឹកដឹកនាំប្រេស៊ីលលើកពានពិភពលោកលោក Scolari ត្រូវក្លឹបបណ្តេញចេញ

0

ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងសៅប៉ូឡូបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថាអតីតគ្រូបង្វឹកដែលបានជួយជម្រើសជាតិប្រេស៊ីលឈ្នះពានរង្វាន់ពិភពលោកលោក Luiz Felipe Scolari ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្លឹបPalmeirasជាផ្លូវការហើយ ។

ការប្រកាសនេះបានកើតឡើងមិនដល់មួយថ្ងៃផងបន្ទាប់ពី Palmeiras បានបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុម Flamengo ក្នុងពានរង្វាន់ជើងឯក Serie A របស់ប្រេស៊ីលដែលជាការប្រកួតទី៧ ជាប់ៗគ្នារបស់ក្លឹបមិនស្គាល់ជ័យជំនះ។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ Palmeiras បាននិយាយថាក្រុមនេះនឹងត្រូវដឹកនាំដោយគ្រូជំនួយជាបណ្តោះអាសន្នគឺលោក Andrey Lopes ។

លោក Scolari បានចូលរួមជាមួយនឹង Palmeiras ក្នុងនាមជាគ្រូបង្វឹកក្លឹបនេះ៣លើកមកហើយកាលពីខែកក្កដាឆ្នាំមុនដោយជំនួសលោក Roger Machado នៅពេលដែលក្រុមនេះបានឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងតារាង Serie A ទាំង ២០ ក្រុម៕

ប្រែសម្រួល:Lee