អតីតខ្សែបម្រើរបស់បិសាចក្រហម កីឡាករ Henrikh Mkhitaryan ត្រូវបានក្លិប Roma ខ្ចីជើងទៅលេងនៅលើទឹកដីអ៊ីតាលី ។
ក្លិបនៅអ៊ីតាលី បាននាំយកកីឡាករអាយុ ៣០ឆ្នាំនេះ ទៅលេង ប៉ុន្តែ គ្មានមហិច្ឆិតា ថានឹងបើកការចរចារទិញ កីឡាករសញ្ជាតិអាមេនៀ នេះឡើយ ។

Mkhitaryan បានចូលរួមលេងជាមួយកាំភ្លើងធំ កាលពីខែ មករា ឆ្នាំ២០១៨ ក្រោយចាកចេញពីទឹកដីអូត្រាហ្វត ជាមួយការទិញដោះដូរ ថែមថយ ជាមួយខ្សែប្រយុទ្ធ Alexis Sanchez ។
គាត់រកគ្រាប់បាល់បាន ៩ ក្នុងចំណោម ៥៩ប្រកួត ជូនកាំភ្លើងធំ ៕