បិសាចក្រហមលក់ចេញខ្សែការពារ​ម្នាក់ទៀតទៅកាន់ទឹកដី​អ៊ីតាលី

0

ខ្សែការពារ Matteo Darmian របស់បិសាចក្រហមបានចូលរួមជាផ្លូវការ​ជាមួយ Parma ដោយកុងត្រា​លេងរហូតដល់ ៤ឆ្នាំ ។ នេះបើតាម BBC ចុះផ្សាយនៅថ្ងៃទី​២ កញ្ញា ម្សិលមិញ។
កីឡាករ​អាយុ ២៩ឆ្នាំ ត្រូវបានពហុកីឡដ្ឋានអូត្រាហ្វត នាំយកតាមរយៈការចុះកុងត្រារបស់លោក Louis van Gaal យកពី Torino ក្នុងក្របខណ្ឌ ស៊េរីអេអ៊ីតាលី ក្នុងតម្លៃ 12.7 លានផោន កាលពីឆ្នាំ ២០១៥ ។

កីឡាករសញ្ជាតិអ៊ីតាលីនេះ បានបង្ហាញខ្លួនលេង​ឲ្យក្លិបចំនួន ៩២លើក ជួយឲ្យក្លិបលើកពាន FA Cup ក្នុងរដូវកាលដំបូងដែលខ្លួនចូលមកលេង​។
ទោះជាយ៉ាងណាគាត់បានបង្ហាញខ្លួនលេងតែ ៧លើកប៉ុណ្ណោះ ក្នុងរដូវកាលចុងក្រោយ ហើយក៏មិនបន្តការចាប់អារម្មណ៍ពីសំណាក់គ្រូបង្វឹក ។
គាត់ជាកីឡាករ​ទី​៤ របស់បិសាចក្រហម ដែលទៅកាន់ទឹកដីអ៊ីតាលី ពីក្រោយខ្សែការពារ Smalling ហើយកីឡាករ Alexis Sanchez និង Romelu Lukaku បានចូលរួមលេងនៅ Inter នោះ ៕