ក្លិបនៅអេស្ប៉ាញ ទិញបាន Javier Hernandez ពីក្លិបញញួរដែក​

0

ក្លិបបាល់ទាត់ Sevilla របស់អេស្ប៉ាញ បានសម្រេចចិត្តចុះកុងត្រាយក Javier Hernandez រយៈពេល​៣ឆ្នាំ ពី West Ham United ជាមួយតម្លៃឈ្នួលមិនត្រូវបានបញ្ជាក់ ។ នេះបើយោងតាម BBC ចុះផ្សាយ នៅថ្ងៃទី ២កញ្ញា ។​
Hernandez អនាគតលេង​ជាមួយក្លិបញញួរដែក មិនប្រាកដប្រជា ក្រោយពីក្លិបបានចុះហត្ថលេខាយក Sebastien Haller ពី Eintracht Frankfurt កាលពីខែកក្កដា ។

West Ham បាននាំយក Hernandez ពីក្លិប Bayer Leverkusen ដែលមានមូលដ្ឋាននៅអាល្លឺម៉ង់ ក្នុងតម្លៃ ១៦លានផោន កាលពីឆ្នាំ ២០១៧ ។
អតីតកីឡាករ បិសាចក្រហមនេះ លេងបាន ៥៥លើក ជូនញញួរដែក ដោយរកគ្រាប់បាល់បាន ១៦ បូករួមទាំង រដូវកាលនេះ ១គ្រាប់ផងដែរ ។​
ក្លិបញញួរដែកក៏បានចេញសេចក្តីថ្លែងការណ៍ជូនពរ ដំណើរកីឡាករសញ្ជាតិម៉ិចស៊ីកូនេះ ឲ្យជួបតែរឿរ៉ាវល្អសម្រាប់អនាគតក្លិបថ្មី ៕