Bruno នៅបន្តជួយក្លិបចាស់ រងចាំខែមករាទីផ្សារបើក

0

ថ្វីបើមានការចាប់អារម្មណ៍ពីក្លិបធំៗដូចជា Spur , Man Ud និង Real Madrid ក្តី ប៉ន្តែលទ្ធផលទីផ្សារបិទនៅរាត្រីយប់មិញ បានចេញជាផ្លូវការហើយថា កីឡាកររបស់ Sporting CP នឹងបន្តរួមដំណើរ​ជាមួយក្លិបមួយរដូវកាលទៀត ។

Bruno Fernandes បានក្លាយជាខ្សែបម្រើដ៏ចាប់អារម្មណ៍មួយរូបពីសំណាក់ក្លិបធំៗ ក្នុងនោះក្លិបដែលមានមូលដ្ឋាននៅ ព័រទុហ្កាល បានព្យាយាម ដាក់តម្លៃខ្ពស់រហូតដល់ខ្ទង់ពី ៦០ ទៅ ៧០លានផោន ដែលជាហេតុ​ធ្វើឲ្យក្លិបធំៗពិបាកក្នុងការចរចារទិញ ។ ហេតុផលនៅទីនេះ ត្រូវបានគេលើក ឡើងថា ទំនងជា​ក្លិបមិនចង់លក់ចេញ បើជ្រុលជាលក់ចេញត្រូវតែលក់ឲ្យបានថ្លៃ ។​

លទ្ធផលនៃការចរចារ បានក្លាយជាខ្យល់ទៅហើយ ដោយ Bruno Fernandes បន្តលេង រហូតដល់ខែ មករា ឆ្នាំក្រោយ ដែលទីផ្សារត្រូវបើកម្តងទៀត ៕