ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi បានបំពេញសំណុំឯកសាររួចរាល់ហើយដោយចូលរួមលេងជាមួយ Paris St-Germain ក្នុងលក្ខណៈខ្ចីជើង ក្រោយពីចាកចេញពី Inter Milan នាថ្ងៃទី២ កញ្ញា ម្សិលមិញ។នេះបើតាម BBC ចុះផ្សាយ។
តារាបាល់ទាត់អាយុ ២៦ឆ្នាំ បានបន្តកុងត្រាជាមួយក្លិបចាស់រយៈពេល២ឆ្នាំ ហើយពេលនេះ PSG កំពុងពិចាររណាបន្ថែមដោយ អាចនឹងទិញ យកមកធ្វើជាកីឡាករកម្មសិទ្ធ ក្នុងតម្លៃ ៥៩លានផោន ។
Icardi បានចំណាយពេល ៦ឆ្នាំនៅ Inter រកគ្រាប់បាល់បាន 124 ក្នុងចំណោម 219 ដែលបង្ហាញខ្លួនលេង។
ខ្សែប្រយុទ្ធរូបនេះបាននិយាយថា ខ្ញុំនឹងផ្តល់នូវអ្វីៗគ្រប់យ៉ាងដើម្បីជួយដល់ក្រុមថ្មីរបស់ខ្ញុំ ទៅតាមលទ្ធភាពដែលធ្វើបាន រាល់ការប្រកួតប្រជែង ។ PSG នឹងក្លាយទៅជាផ្ទះនៅតំបន់អន្តរជាតិដ៏មានសក្តានុពល ដែលកំពុងក្លាយជាកន្លែងដ៏ចាប់អារម្មណ៍របស់កីឡាករល្បីៗ ។
Paris មានបហិច្ឆិតាខ្ពស់ ខ្ញុំប្រាកដនឹងមានអ្វីៗគ្រប់យ៉ាងនៅទីនេះ ។
ទន្ទឹមជាមួយការចុះកុងត្រាខ្ចីជើងកីឡាករខាងលើ ក្លិប PSG ក៏បាននាំយក Keylor Navas ពី Real Madrid ដោយកុងត្រា៤ឆ្នាំ ហើយក្លាយជាកីឡាករសញ្ជាតិ Costa Rica ទី១ លេងនៅក្លិបយក្សបារាំង ៕