Abraham ព្យាយាមហាត់ជំនាញស៊ុតបាល់ចំងាយឆ្ងាយដើម្បីប្រជែងតំណែង១១នាក់ដំបូងពី Giroud

0

The Sun នៅថ្ងៃចន្ទទី២ខែកញ្ញាបានចេញផ្សាយនូវអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយស្តីអំពីកីឡាករខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham ដែលកំពុងខិតខំយ៉ាងខ្លាំងក្នុងការប្រជែងយកតំណែងលេខ១ចេញពីកីឡាករ Olivier Giroud។

ប្រភពដដែលបានសរសេរទៀតថា Abraham បានព្យាយាមហាត់រហូតដល់ក្រោយគេនៅឯទីលានហ្វឹកហាត់ជាពិសេសគឺការហ្វឹកហាត់ស៊ុតបាល់ក្នុងចំងាយឆ្ងាយផង។ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះរកបាន៤គ្រាប់ហើយក្នុងការបង្ហាញខ្លួនចុងក្រោយ២ដងរបស់ខ្លួនសម្រាប់ក្លឹបជាគ្រាប់បាល់ក្នុងការប្រកួតលីក។

ទាំងកីឡាករនិងគ្រូបង្វឹកក្លឹបលោក Frank Lampard បានបង្ហាញអារម្មណ៍ពេញចិត្តគ្នាខ្លាំងណាស់ទោះបីជាជាក់ស្តែងទំរង់លេងរបស់ក្លឹបហាក់មិនសូវមានភាពមុតស្រួចខ្លាំងនៅឡើយក្តីតែក្នុងនោះ Abraham ក៏នឹងត្រូវប្រជែងតំណែងនេះជាមួយនឹងកីឡាករល្អផ្សេងទៀតដូចជា Mason Mount និង Hudson Odoi ផងដែរ៕

ប្រែសម្រួល:Lee