Southgate បង្ហាញជំហគាំទ្រ Lingard ទោះបីកីឡាករត្រូវបានអ្នកគាំទ្រមិនពេញចិត្ត

0

Lingard មួយរយៈចុងក្រោយនេះបានបង្កបញ្ហាមួយចំនួនតាមរយៈបណ្តាញសង្គមហើយហាក់មិនបានធ្វើឲ្យក្លឹបជាពិសេសអ្នកគាំទ្រសប្បាយចិត្តរីករាយខ្លាំងឡើយជាពិសេសទំរង់លេងដែលកំពុងធ្លាក់ចុះខ្លាំងនាពេលបច្ចុប្បន្ន។តួលេខបានបង្ហាញថាឆ្នាំ២០១៩គិតមកដល់ខែសីហានេះ Lingard នៅមិនទាន់អាចរកគ្រាប់ឬសូម្បី assist បានម្តងនៅឡើយ។

ប៉ុន្តែក្នុងនោះគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Southgate នៅតែបានបង្ហាញជំហគាំទ្រកីឡាកររូបនេះដដែលដោយបានថែមទាំងដាក់បញ្ចួលឈ្មោះកីឡាកររូបនេះជាផ្លូវការហើយទៅក្នុងបញ្ជីសម្រាប់ត្រៀមប្រកួតជម្រុះ Euro Cup ឆ្នាំ២០២០។

គ្រូបង្វឹករូបនេះធ្លាប់បានធ្វើការព្រមានកីឡាករទាំងឡាយរបស់អង់គ្លេសផងដែរថាពួកគេដែលមានឈ្មោះក្នុងបញ្ជីកីឡាករគឺមិនមានសុវត្ថិភាពឡើយជាក់ស្តែងពេលចុងក្រោយនេះលោក Southgate ទើបតែបានដកសមាជិកជើងឯកអង់គ្លេស Man CIty គឺកីឡាករ Kyle Walker ផងចេញពីបញ្ជីក្រុមជម្រើសជាតិ៕

ប្រែសម្រួល:Lee