អធិរាជស ត្រៀម​កញ្ចប់ទឹកប្រាក់ ៦៤លានផោន​នាំយក Bruno

0

សារព័ត៌មាន ESPN បានចុះផ្សាយថា ក្លិប Real Madrid កំពុងត្រៀមខ្លួនប្រកាស ក្នុងការនាំយកកីឡាករ Bruno Fernandesរបស់ Sporting Lisbon ដែលទិញក្នុងតម្លៃខ្លួន ៦៤លានផោន ក្នុងទីផ្សារ​ផ្ទេរចុងក្រោយនៃតំបន់អឺរ៉ុបបានបិទ ។​
សារព័ត៌មានដដែលបានចុះថា Bruno Fernande បានចុះកុងត្រារួចរាល់ហើយ ជាមួយក្លិបទាំងពីរ ប៉ុន្តែកំពុងរងចាំ ការប្រកាសរបស់ក្លិបទាំងពីរប៉ុណ្ណោះ ។

ថ្មីៗនេះដែរ Bruno ក៏ត្រូវបានគេចុះផ្សាយថា នឹងចូលរួមជាមួយក្លិបមាន់ខ្នាយមាស ។
Zinedine Zidane បានសម្រេចចិត្តចុងក្រោយជ្រើសរើសយក Fernandes ក្រោយបរាជ័យ ក្នុងការ​នាំយក Paul Pogba Christian Eriksen និង Donny van de Beek ជាដើម។
តារាបាល់ទាត់ ព័រទុហ្កាល អាយុ ២៤ឆ្នាំនេះ នឹងក្លាយជាកីឡាករ​ខ្សែបម្រើ​ ក្នុងលក្ខណ្ឌដ៏អស្ចារ្យរបស់ អធិរាជស ។
បញ្ជាក់ផងដែរថា រដូវកាលមុន Bruno រកបាន 32 គ្រាប់ និង បញ្ជូនបាល់ឲ្យដៃគូសម្រេចទី ១៨ លើក ៕