Roma អន្ទងចិត្តចង់បានខ្សែបម្រើកាំភ្លើងធំ មុនទីផ្សារបិទថ្ងៃនេះ

0

អ៊ីតាលី៖ Sky Sport បានចុះផ្សាយថា ខ្សែបម្រើរបស់ក្លិប Arsenal ម្នាក់គឺកីឡាករ Henrikh Mkhitaryan កំពុងធ្វើឲ្យក្លិប Roma អន្ទងចិត្តចង់បានមកលេង ក្នុងលក្ខខណ្ឌខ្ចីជើងឱ្យបានមុនទីផ្សារកីឡាករត្រូវបានបិទនាថ្ងៃនេះ។

Mkhitaryan បានមកចូលរួមជាមួយក្លិបកាំភ្លើងធំ Arsenal តាំងពីខែមករាឆ្នាំ ២០១៨ មកម្ល៉េះ ដោយជាផ្នែកនៃកិច្ចព្រមព្រៀងផ្លាស់ប្ដូររវាង Alexis Sanchez ទៅឱ្យ Manchester United។
គួរបញ្ជាក់ផងដែរថា អំឡុងពេលដែលគាត់លេងនៅ Arsenal កីឡាករ Mkhitaryan បានស៊ុតបញ្ចូលទីចំនួន ៩គ្រាប់ក្នុងចំណោម ៥៦ប្រកួត៕