ក្រោយការប្រកួតបានត្រឹមស្មើ Southampton កាលពីយប់ថ្ងៃសៅរ៍មកកីឡាករខ្សែបម្រើអេស្បាញ Juan Mata បានធ្វើការប្រកាសស្នើឲ្យក្លឹបត្រូវចាប់ផ្តើមធ្វើការងារឡើងវិញជាពិសេសការប្រយុទ្ធ។
Mata បាននិយាយទាំងមិនសប្បាយចិត្តទៅនឹងទំរង់លេងរបស់ក្លឹបជាពិសេសការប្រកួត៣ដងដែលមិនទទួលបានជ័យជំនះជាប់គ្នាចុងក្រោយនេះទោះបីជាបានយកឈ្នះលើ Chelsea ក្នុងលទ្ធផលចាស់ដៃ៤ទល់នឹង០កាលពីប្រកួតដំបូងរបស់ខ្លួនក្តីហើយ Mata បានជឿជាក់ថាក្លឹបគួរតែចាប់ផ្តើមសម្រួចតំបន់ប្រយុទ្ធឡើងវិញ។
៣ប្រកួតចុងក្រោយនេះបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាក្រោយជ័យជំនះដ៏ល្អជាមួយនឹង Chelsea កាលពីប្រកួតដំបូងមក។ការប្រកួតទី២ក្នុងលីកបានត្រឹមស្មើWolvesលទ្ធផល១ទល់នឹង១ការប្រកួតទី២ក្នុងផ្ទះខ្លួនឯងបរាជ័យក្រោមថ្វៃដៃរបស់ Crystal Palace ក្នុងលទ្ធផល២ទល់នឹង១និងចុងក្រោយនេះស្មើ Southampton ទៀត៕
ប្រែសម្រួល:Lee