Neymar សម្រេចចិត្តនឹងបន្តនៅ PSG ក្រោយកិច្ចចចារផ្លាស់ទៅ Barcelona នៅតែបរាជ័យ

0

កាសែតអង់គ្លេស The Mirror នៅថ្ងៃអាទិត្យនេះបានសរសេរថាកិច្ចពិភាក្សាគ្នាចុងក្រោយមួយរវាងក្លឹប Barcelona និង PSG អំពីលទ្ធភាពផ្ទេរកីឡាករថ្លៃបំផុតលើលោក Neymar មកអេស្បាញវិញនៅលើកចុងក្រោយនោះនៅតែមិនទទួលបានផ្លែផ្កាអ្វីឡើយ។

Barcelonaមិនអាចចំណាយទៅនឹងអ្វីដែល PSG ទាមទារឡើយដែលនេះមានន័យថា Neymar នឹងនៅតែត្រូវបន្តលេងទីនេះទាំងមិនសប្បាយចិត្តដដែល។Neymar ដែលបានសម្រេចចិត្តចាកចេញពីBarcelonaកាលពី២ឆ្នាំមុនក្នុងតម្លៃ២០០លានផោននោះនៅសង្ឃឹមចុងក្រោយត្រឹមថ្ងៃចន្ទទី២ខែកញ្ញានេះប៉ុណ្ណោះ។

តែព័ត៌មានចុងក្រោយនេះមានភាពផ្ទុយស្រឡះទាំងស្រុងពីអ្វីដែល Neymar ធ្លាប់បានព្យាយាមកាលពីពេលកន្លងមកដោយមានទាំងការមិនព្រមមកចូលរួមហ្វឹកហាត់និងជួយកាត់បន្ថយថ្លៃប្រាក់ឈ្នួលទៅឲ្យ Barcelona ផងនោះបែរទៅជាយល់ព្រមក្នុងការបន្តលេងនៅ PSG វិញធម្មតា៕

ប្រែសម្រួល:Lee