Firmino ក្លាយជាកីឡាករប្រេស៊ីលដែលរកគ្រាប់បាល់បាល់ច្រើនជាងគេនៅលីកកំពូលអង់គ្លេស

0

ក្រោយការប្រកួតជ័យជំនះលើក្រុម Burnley កាលពីយប់ថ្ងៃសៅរ៍ក្នុងលទ្ធផល៣ទល់នឹង០មកកីឡាករ Roberto Firmino បានក្លាយទៅជាកីឡាករប្រេស៊ីលទីមួយដែលអាចរកគ្រាប់បានច្រើនជាងគេក្នុងចំណោមកីឡាករប្រេស៊ីលទាំងឡាយដែលបានប្រកបអាជីពនៅអង់គ្លេស។

កីឡាករខ្សែប្រយុទ្ធរូបនេះបានចំណាយពេលប្រកួត១៤១ប្រកួតសម្រាប់ក្លឹបហង្សក្រហម Liverpool រយៈពេល៥ឆ្នាំចុងក្រោយនេះនិងរកគ្រាប់បាល់បានសរុបគឺ៥០គ្រាប់ខណៈដែលកីឡាករ Coutinho បង្ហាញខ្លួននៅក្លឹបហង្សក្រហមដូចគ្នាប្រមាណជា១៥២ដងនិងរកបានតែ៤១គ្រាប់ប៉ុណ្ណោះ។

បន្តបន្ទាប់កីឡាករប្រេស៊ីលដែលអាចរកគ្រាប់បាល់បានច្រើនជាងគេនៅលីកអង់គ្លេសនោះមានដូចជាកីឡាករJunihoបង្ហាញខ្លួនឲ្យក្លឹបMiddlebroughចំនួន១២៥ដងរកគ្រាប់បាល់បាន២៩ដងកីឡាករ Jesus បង្ហាញខ្លួនឲ្យ Man City រកគ្រាប់បាល់បាន២៨គ្រាប់និងចុងក្រោយលេខរៀងទី៥នោះគឺកីឡាករ Willian ដែលបានបង្ហាញខ្លួនឲ្យChelseaរកគ្រាប់បាល់បាន២៨គ្រាប់៕

ប្រែសម្រួល:Lee