កាលពីរដូវកាលដោះដូរនៅអង់គ្លេសកន្លងមកកីឡាករខ្សែប្រយុទ្ធZahaបានទទួលសំណើរជាច្រើនពីក្លឹបក្នុងស្រុកនិងក្រៅស្រុកផងហើយបើទោះបីជាស្ទើរតែបានសម្រេចចិត្តចាកចេញពីក្លឹបCrystal Palaceទៅហើយក្តីប៉ុន្តែនៅនាទីចុងក្រោយបែរជាម្ចាស់ក្លឹបលោកSteve Parishបានបដិសេធជារឿយៗក្នុងការលក់កីឡាករឆ្នើមរូបនេះចេញ។
ឆ្លើយតបទៅនឹងអ្នកកាសែតអំពីអនាគតរបស់កីឡាករខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះលោកParishបានសារភាពថាតាមពិតលោកបានធ្វើការសន្យាជាច្រើនជាមួយនឹងកីឡាករZahaផ្ទាល់ដើម្បីបន្តការបដិសេធលក់កីឡាកររូបនេះចេញពីក្លឹបនិងធ្វើឲ្យរូបគេមានការប្តេជ្ញាចិត្តដដែលក្នុងការបង្ហាញខ្លួនលេងឲ្យក្លឹបនារដូវកាលថ្មី។
ក្នុងចំណោមនោះលោកParishបានអះអាងថាលោកបានបដិសេធសំណើររបស់ក្លឹបជាច្រើនដូចជាEverton, ArsenalនិងSpursជាដើមដោយលោកបានមើលឃើញថាវាមិនទាន់ដល់ពេលដ៏ត្រឹមត្រូវមួយហើយលោកបានសន្យាទៅZahaនឹងធ្វើឲ្យការផ្ទេរមួយធំជាងពេលនេះទៅទៀតសម្រាប់គេនៅរដូវក្តៅក្រោយ។
លោកParishបានបញ្ជាក់ទៀតថាការបដិសេធសំណើរជាច្រើនពិតជាបានធ្វើឲ្យមានភាពមិនសប្បាយចិត្តរវាងក្លឹបនិងកីឡាករមែនប៉ុន្តែក្រោយការចចារដោយភាពជឿជាក់ថាទាំងកីឡាករនិងក្លឹបបានប្តេជ្ញាឡើងវិញក្នុងការបន្តការងារជាមួយនឹងកញនាដដែលនៅរដូវកាលនេះ៕
ប្រែសម្រួល:Lee