អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហមLiverpoolនិងMan UnitedគឺលោកMichael Owenគឺជាបុគ្គលតែម្នាក់គត់ដែលបានធ្វើការទស្សទាយត្រឹមត្រូវម្ចាស់ជើងឯកChampion Leagueកាលពីរដូវកាល២០១៨និង២០១៩។
នៅថ្ងៃសៅរ៍នេះអតីតកីឡាកររបស់អង់គ្លេសរូបនេះក៏បានធ្វើការទស្សទាយសាជាថ្មីម្តងទៀតសម្រាប់ជើងឯកថ្មីChampion Leagueរដូវកាលនេះ។ការទស្សទាយរបស់Owenសាជាថ្មីត្រូវបានធ្វើឡើងក្រោយការប្រកាសចែកពូលជាផ្លូវការធ្វើឡើងបានប៉ុន្មានថ្ងៃដោយក្នុងនោះOwenបានបញ្ជាក់យ៉ាងច្បាស់ថាឆ្នាំនេះMan Cityនឹងក្លាយជាម្ចាស់ជើងឯកChampion Leagueជាមិនខាន។
ការចាប់ពូលដែលត្រូវបានប្រកាសជាផ្លូវការMan Cityនឹងស្ថិតនៅក្នុងពូលជាមួយនឹងក្លឹបមិនសូវល្អផ្សេងទៀតដូចជាShahktar Donetskក្លឹបDinamo Zagrebនិងក្លឹបរបស់អ៊ីតាលីAtalantaផងដែរ៕
ប្រែសម្រួល:Lee